បាល់ទាត់អន្តរជាតិ
Rio Ferdinand ថា Ben White ស្ថិតនៅក្រោមកម្រិតរបស់ Wan-Bissaka និង Diogo Dalot
វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានលើកឡើងថា ខ្សែការពារស្តាំ Ben White របស់ក្លឹបកាំភ្លើងធំ Arsenal មិនមានសមត្ថភាពលើខ្សែការាំពារស្ដាំរបស់ក្លឹបបិសាចក្រហមរបស់គាត់នោះទេ។ Ferdinand បានបដិសេធថា ខ្សែការពារស្តាំពីររូបរបស់ Man United គឺ Aaron Wan-Bissaka និង Diogo Dalot ល្អជាង Ben White។
អតីតកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយបែបនេះ ក្នុងអំឡុងពេលបង្ហាញខ្លួននៅលើឆាណែលយូធូប SDS កាលពីពេលថ្មីៗនេះ។ Ferdinand បាននិយាយថា៖ “Ben White មិនល្អប្រសើរជាងខ្សែការពារស្តាំពីរនាក់នៅ Man United នោះទេ។ ទេ! មិនមែនសម្រាប់តែខ្ញុំទេ គាត់មិនមែនជាកីឡាករល្អបំផុតទីពីរនៅ Premier League ឡើយ។ ខ្ញុំគិតថា Ben White គឺរឹងមាំ ប៉ុន្តែបែបនោះ។ ខ្ញុំគិតថា នោះគឺជាផ្នែកមួយនៃក្រុមរបស់ពួកគេ ហើយគិតថា គួរមានការកែលម្អច្រើននៅទីនោះ ប្រសិនបើពួកគេចង់បានការប្រកួតប្រជែងបន្ថែមទៀត”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ19 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur