បាល់ទាត់អន្តរជាតិ
Arsenal ប្រកាសពីការបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Ben White
នៅមុននេះបន្តិច ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសពីការបន្តកុងត្រាថ្មីរយៈពេលវែងជាមួយខ្សែការពារ Ben White។ យ៉ាងណាមិញអតីតកីឡាកររបស់ក្លឹប Brighton រូបនេះបច្ចុប្បន្នកំពុងរ៉ាប់រងយ៉ាងល្អ ក្នុងការលេងជាមួយនឹងតួនាទីជាខ្សែការពារស្តាំ ស្របពេលដែលកាលពីមុនគាត់ជាខ្សែការពារកណ្ដាល។
Ben White បានចូលរួមជាមួយក្លឹបកាំភ្លើងធំក្នុងឆ្នាំ 2021 ហើយត្រូវបានគេសម្គាល់ឃើញថា គាត់តែងតែស្ថិតក្នុងជម្រើសនៃការប្រើប្រាស់របស់គ្រូបង្វឹកលោក Mikel Arteta។ សរុបតាំងពីបានលេងឲ្យ Arsenal មកទល់នឹងពេលនេះ Ben White បានស៊ុតបាល់បញ្ចូលទីចំនួន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង ក្នុងការបង្ហាញខ្លួន 122 ប្រកួត។
បន្ថែមលើសពីនេះទៀត ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួត Premier League ទាំងអស់ ដែលមានចំនួន 38 ប្រកួត កាលពីរដូវកាលមុន។ ជាលទ្ធផល ក្លឹបកាំភ្លើងធំបានសម្រេចចិត្តបន្តកុងត្រាថ្មីបន្ថែមលើកុងត្រាចាស់របស់ Ben White ដែលកុងត្រាថ្មីនេះនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ21 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur