បាល់ទាត់អន្តរជាតិ
អតីតកីឡាករអង់គ្លេសម្នាក់ប្រាប់ថា Chelsea អាចឈ្នះពាន Premier League បានលុះត្រាតែពួកគេរកបានកីឡាករម្នាក់ដូច Didier Drogba
អតីតកីឡាករសញ្ជាតិអង់គ្លេស Jamie Redknapp បាននិយាយថា ក្លឹបតោខៀវ Chelsea នឹងមិនប្រជែងពាន Premier League បានទេ រហូតទាល់តែពួកគេអាចរកឃើញខ្សែប្រយុទ្ធម្នាក់ដែលមានទេពកោសល្យដូចកីឡាករឆ្នើមម្នាក់របស់ខ្លួនកាលពីមុន គឺខ្សែប្រយុទ្ធ Didier Drogba។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមតោខៀវ Chelsea បានប្រកួតស្មើ 1-1 ទល់នឹងក្រុម Manchester United នៅកីឡដ្ឋាន Old Trafford ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែពួកគេបានបរាជ័យរួចទៅហើយសម្រាប់ការឈ្នះពាន Premier League នៅរដូវកាលនេះ ព្រោះតោខៀវបានដាច់ពិន្ទុពីក្រុមលេខពីររហូតជាងដប់ពិន្ទុ។
រដូវកាលនេះ ក្លឹបតោខៀវ Chelsea ហាក់ដូចជាពិបាករកគ្រាប់បាល់មែនទែន ទោះពួកគេបានចុះហត្ថលេខាលើ Romelu Lukaku ក្នុងតម្លៃ 100 លានផោន ពី Inter Milan ក៏ដោយ។
លោក Redknapp ដែលជាអតីតខ្សែបម្រើរបស់ Liverpool គិតថា ក្លឹបតោខៀវ Chelsea ត្រូវការខ្សែប្រយុទ្ធម្នាក់ដែលមានទម្រង់លេងមុតស្រួចខ្លាំង នោះទើបអាចឲ្យក្រុមរបស់ខ្លួនមានឱកាសឈ្នះពាន Premier League បាន ហើយទើបអាចប្រជែងជាមួយ Liverpool និង Man City ដែលជាក្រុមលេចធ្លោរជាងគេនៅក្នុងលីគ។
Jamie Redknapp បាននិយាយនៅក្នុង Sky Sports ថា “Werner មិនមែនជាអ្នកបញ្ចប់ទីដ៏ល្អទេ។ ខ្ញុំចូលចិត្តចលនារបស់ Havertz។ ប៉ុន្តែពួកគេមិនមែនជាអ្នកស៊ុតបញ្ចូលទីល្អដូច Drogba រឺ Costa នោះទេ…”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!