បាល់ទាត់អន្តរជាតិ
ហង្សក្រហម Liverpool ចង់នាំយក Aurelien Tchouameni ពី Monaco
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងដាក់គោលដៅផ្ទេរខ្សែបម្រើវ័យក្មេងម្នាក់របស់ Monaco នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។
អ្វីដែលកាន់តែធ្វើឲ្យក្លឹបហង្សក្រហម Liverpool កាន់តែចង់បានកីឡាករ Aurelien Tchouameni គឺតម្លៃផ្ទេរទាបប្រហែលជា 33.5 លានផោន ប៉ុណ្ណោះ។ លើសពីនេះទៅទៀត របាយការណ៍ច្បាស់ការណ៍ជាច្រើនបានឲ្យដឹងថា ខ្សែបម្រើ James Milner គ្រោងនឹងចាកចេញនៅពេលផុតកុងត្រា ចុងរដូវកាលនេះ ខណៈដែល Keita និង Alex Oxlade-Chamberlain ក៏ត្រៀមនឹងផុតត្រាជាមួយ Liverpool ផងដែរ។ ច្បាស់ណាស់ដែលថា Liverpool នឹងបណ្ដោលឲ្យកីឡាករវ័យចំណាស់ និងមិនសូវមានគុណភាពចាកចេញដោយគ្មានតម្លៃខ្លួន ហើយនាំយក Aurelien Tchouameni មកជំនួស។
កីឡាករសញ្ជាតិបារាំង Aurelien Tchouameni គឺជាខ្សែបម្រើកណ្ដាលដ៏ល្អម្នាក់របស់ក្លឹប Monaco ហើយត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបជាមួយ Monaco ដល់ឆ្នាំ 2024។
ប្រភព: Thisisanfield
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha