បាល់ទាត់អន្តរជាតិ
Gary Neville ទស្សន៍ទាយថា Man City នឹងក្លាយជាជើងឯករង ហើយ Arsenal នឹងឈ្នះពាន Premier League រដូវកាលនេះ
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville បានទស្សន៍ទាយថា Arsenal នឹងឈ្នះពាន Premier League នៅរដូវកាលនេះ។ បុរសវ័យ 48 ឆ្នាំរូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា លោក Mikel Arteta បានបង្ហាញចេតនាយ៉ាងពិតប្រាកដ ក្នុងការដណ្ដើមពានលីគនៅរដូវកាលនេះ ជាមួយនឹងការផ្ទេរកីឡាករចំណូលថ្មី និងរុះរើក្រុមឡើងវិញ ឲ្យកាន់តែល្អ។
Gary Neville បាននិយាយនៅក្នុងកម្មវិធី The Overlap ថា៖ “ខ្ញុំមិនគិតថា Arsenal អាចធ្វើអ្វីឲ្យលើសពីនេះទៀតនោះទេ។ ពួកគេបានបង្ហាញចេតនាយ៉ាងពិតប្រាកដរួចហើយ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅរដូវក្ដៅនេះ។ អារម្មណ៍របស់ខ្ញុំ គឺពួកគេជាក្រុមតែមួយគត់ដែលខ្ញុំគិតថា ពិតជាអាចឈ្នះពានលីគ។ ជាមួយនឹងការចុះហត្ថលេខាកីឡាករចំណូលថ្មីទាំង 3 រូប ពួកគេបានធ្វើឲ្យក្រុមកាន់តែប្រសើរឡើង”។
ក្រៅពីចុចឈ្មោះក្រុមដែលអាចឈ្នះពានលីគកំពូលរបស់អង់គ្លេសហើយនោះ Gary Neville ក៏បានប្រាប់ដែរថា Man City នឹងបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 2 តាមពីក្រោយ Arsenal។ លោកបាននិយាយបន្ថែមថា៖ “ខ្ញុំនឹងជ្រើសរើស Arsenal ជាក្រុមឈ្នះពានលីគ, Man City ជាក្រុមលេខ 2។ យ៉ាងណាប្រសិនបើខ្ញុំត្រូវទស្សន៍ទាយដោយដាក់ជីវិតលើរឿងនេះ ខ្ញុំនឹងជ្រើសយក Man City ជាក្រុមជើងឯក តែខ្ញុំពេញចិត្ត Arsenal”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ13 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish