បាល់ទាត់អន្តរជាតិ
តោខៀវកំពុងពិចារណាដេញថ្លៃលើខ្សែបម្រើ Marco Verratti
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់សំណើរដេញថ្លៃខ្សែបម្រើ Marco Verratti របស់ Paris Saint-Germain។ ពេញមួយរដូវក្ដៅនៃទីផ្សារដោះដូរកីឡាករទៅហើយ ដែលតោខៀវចង់ពង្រឹងបន្ថែមនូវជម្រើសតំបន់បម្រើកណ្ដាលរបស់ពួកគេ។
ទោះបីជា Lesley Ugochukwu ត្រូវបានតោខៀវនាំយកមកពី Rennes ក៏ដោយ ក៏ Moises Caicedo របស់ Brighton អាចនឹងខកខានមិនបានផ្ទេរមក Stamford Bridge បន្ទាប់ពីពួកគេបានបរាជ័យក្នុងការដេញថ្លៃជាទឹកប្រាក់ 100 លានផោន ខណៈដែលក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹងថា ហ៊ានដេញថ្លៃលើកីឡាករវ័យ 21 ឆ្នាំរូបនេះច្រើនជាង Chelsea ទៅទៀត។
ស្របពេលដែល Chelsea កំពុងខ្វះខ្សែបម្រើដែលមានបទពិសោធន៍នោះលោក Mauricio Pochettino ចង់នាំយកកីឡាករចំណូលថ្មីដែលធ្លាប់ប្រកួតប្រជែងពានធំៗច្រើន ហើយជាលទ្ធផលគាត់កំពុងគិតដល់ Marco Verratti។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់ជាអតីតកូនក្រុមចាស់របស់គាត់ផងដែរ ពេលនៅ PSG។ របាយការណ៍ពី Foot Mercato បានឲ្យដឹងថា ក្លឹប Chelsea ក៏យល់ស្របនឹងគំនិតរបស់គ្រូបង្វឹកលោក Pochettino លើរឿងនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ