បាល់ទាត់អន្តរជាតិ
បិសាចក្រហម ត្រៀមបញ្ចប់កុងត្រារបស់ Eric Bailly មុនកំណត់
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់កុងត្រារបស់ Eric Bailly មុនកំណត់។ យ៉ាងណាមិញកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ មិនស្ថិតនៅក្នុងគម្រោងនៃការដឹកនាំរបស់គ្រូបង្វឹកបិសាចក្រហម លោក Erik ten Hag ឡើយ។
ឆ្នាំមុន Eric Bailly បានខ្ចីជើងពេញមួយរដូវកាលទៅទឹកដីបារាំង ដោយចូលរួមជាមួយក្លឹប Marseille។ យ៉ាងណា ក្លឹបយក្សរបស់បារាំងមួយនេះ មិនបានសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់គាត់ឡើយ ហើយឲ្យ Eric Bailly ត្រឡប់មក Old Trafford វិញ។ គាត់ត្រូវបានគេរំពឹងថា នឹងចាកចេញពីទឹកដីអង់គ្លេស ក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
ក្លឹប Al-Nassr របស់ Cristiano Ronaldo ធ្លាប់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរកីឡាករវ័យ 29 ឆ្នាំរូបនេះ ប៉ុន្តែថ្មីៗនេះគេដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីតកំពុងផ្ដោតលើការចរចាផ្ទេរ Aymeric Laporte របស់ Manchester City ជំនួសវិញ។ Eric Bailly នៅមានកុងត្រាជាមួយបិសាចក្រហមដល់ឆ្នាំ 2024 ប៉ុន្តែយោងតាម RMC Sport បានឲ្យដឹងថា ក្លឹប Manchester United ត្រៀមនឹងបញ្ចប់កុងត្រារបស់ខ្សែការពារកណ្តាលរូបនេះមុនកំណត់ ដើម្បីឲ្យគាត់ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន និងអាចមានឱកាសស្វែងរកក្លឹបថ្មីបានកាន់តែងាយស្រួលនៅរដូវកាល 2023-2024 នេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!