បាល់ទាត់អន្តរជាតិ
Fulham កំពុងទាក់ទងចង់បានខ្សែការពារ Eric Bailly របស់ក្លឹបបិសាចក្រហម
ក្លឹប Fulham បានទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United អំពីកិច្ចព្រមព្រៀងដែលអាចទៅរួច សម្រាប់ការនាំយកខ្សែការពារកណ្តាល Eric Bailly (នេះបើយោងតាមគេហទំព័រ 90min.com បានចុះផ្សាយ)។
ដោយឡែកក្លឹបទាំងពីរកំពុងពិភាក្សាគ្នាលើរឿងខ្សែបម្រើ Andreas Pereira ដែលបានត្រឡប់ពីខ្ចីជើងជាមួយ Flamengo ហើយឥឡូវនេះកំពុងស្ថិតក្នុងបេក្ខភាពនៃការចង់បានរបស់គ្រូបង្វឹកក្លឹប Fulham លោក Marco Silva។
ទាក់ទងនឹងការចរចានោះដែរ Fulham ក៏បានសាកសួរអំពីខ្សែការពារ Eric Bailly ដែលបច្ចុប្បន្នមានវ័យ 28 ឆ្នាំ និងកំពុងហាក់ដូចជាចង់ចាកចេញពីទឹកដី Old Trafford បន្ទាប់ពីរូបគេបានបង្ហាញខ្លួនត្រឹមតែ 4 ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន។
Eric Bailly នៅមានកុងត្រាជាមួយបិសាចក្រហម Manchester United ចំនួន 2 ឆ្នាំទៀត ហើយក្លឹបបិសាចក្រហមក៏មានបំណងលក់គេចេញដែរ ប៉ុន្តែពេលនេះ Fulham មិនទាន់បង្ហាញពីច្បាស់លាស់មួយរយភាគរយក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិកូតឌីវ័ររូបនេះដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ16 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!