បាល់ទាត់អន្តរជាតិ
Gary Lineker ថា ខ្សែប្រយុទ្ធរូបនេះ អាចប្រជែងស្បែកជើងមាសនៅ Premier League ជាមួយ Haaland បាន
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Gary Lineker បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមដោយគាំទ្រ Darwin Nunez លើការប្រជែងគ្នាជាមួយ Erling Haaland របស់ Manchester City ដោយអះអាងថា មានតែរូបគេប៉ុណ្ណោះ ដែលអាចប្រកួតប្រជែងដណ្តើមស្បែកជើងមាសប្រចាំ Premier League នៅរដូវកាលនេះជាមួយ Haaland បាន។
គួររំលឹកផងដែរថា Erling Haaland របស់ Manchester City បានឈ្នះស្បែកជើងមាសប្រចាំក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League កាលពីរដូវកាលមុន បន្ទាប់ពីស៊ុតបញ្ចូលទីសរុបបាន 36 គ្រាប់។ ថ្វីត្បិតតែ Erling Haaland នៅតែមានទម្រង់លេងដ៏មុតស្រួចក៏ដោយ Gary Lineker ជឿជាក់ថា Nunez ក៏ជាខ្សែប្រយុទ្ធកំពូលម្នាក់ ដែលអាចឈ្នះពានជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេដែរ។ Lineker បាននិយាយថា៖ “ខ្ញុំសង្ស័យថា Darwin Nunez នឹងបង្ហាញភាពលេចធ្លោរ សម្រាប់ការឈ្នះស្បែកជើងមាសនៅរដូវកាលនេះ”។
យ៉ាងណាមិញ Nunez ដែលបច្ចុប្បន្នមានវ័យ 24 ឆ្នាំ បានបង្ហាញវត្តមានជាកីឡាករដ៏លេចធ្លោរ ដែលបានប្ដូរចូល ហើយជួយក្រុមឲ្យទទួលបានជ័យជម្នះ 2-1 ទៅលើ Newcastle United កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ Nunez បានជួយឲ្យ Liverpool ដែលនៅសល់គ្នាត្រឹមតែ 10 នាក់ យកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle បាន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal