បាល់ទាត់អន្តរជាតិ
Barcelona បើកភ្លើងខៀវភ្លាមៗ ក្រោយលឺថា បិសាចក្រហមចង់បានខ្សែការពារឆ្វេងរូបនេះ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា កំពុងស្វែងរកជម្រើសខ្សែការពារឆ្វេងយ៉ាងបន្ទាន់ ហើយជាលទ្ធផល ពួកគេកំពុងត្រៀមចុះហត្ថលេខាលើ Marcos Alonso របស់ Barcelona។ យ៉ាងណាមិញយោងតាមរបាយការណ៍ចុងក្រោយមួយពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សកាតាឡាន់បានបើកភ្លើងខៀវក្នុងការលក់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះទៅឲ្យបិសាចក្រហមហើយ។
លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប សង្ឃឹមថានឹងអាចនាំយកខ្សែការពារឆ្វេងថ្មីមួយរូប ឲ្យបានមុនពេលកំណត់នៃការបិទទីផ្សារដោះដូរកីឡាករនៅសប្តាហ៍ក្រោយ ស្របពេលដែលគាត់បានបាត់បង់កូនក្រុមរបស់ខ្លួនពីរនាក់ដោយសាររបួសគឺ Tyrell Malacia និង Luke Shaw។
ខ្សែការពារសញ្ជាតិអង់គ្លេស Luke Shaw ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានរហូតដល់ខែវិច្ឆិកា ហើយ Tyrell Malacia ក៏នឹងអវត្តមានរហូតដល់ពេលនោះដូចគ្នា។ គេបានដឹងថា បិសាចក្រហម បានទាក់ទងចង់បាន Marc Cucurella របស់ Chelsea និង Sergio Reguilon របស់ Tottemham Hotspur ប៉ុន្តែយោងតាមរបាយការណ៍ពី Daily Telegraph បានឲ្យដឹងថា Marcos Alonso ក៏ជាបេក្ខភាពដែលបិសាចក្រហមចង់បានផងដែរ។
Marcos Alonso ធ្លាប់មានបទពិសោធន៍លេងនៅ Premier League ស្រាប់ មុនពេលកីឡាករវ័យ 32 ឆ្នាំរូបនេះបានចាកចេញទៅ Barcelona កាលពីរដូវក្តៅឆ្នាំមុន។ ការចង់បាន Marcos Alonso ប្រហែលជាងាយជាងកីឡាករផ្សេងៗព្រោះ Barcelona ក៏មិនសូវចាត់ទុកកីឡាកររូបនេះជាជម្រើសដ៏សំខាន់របស់ខ្លួនដែរ ខណៈដែលខ្សែការពារឆ្វេងរបស់ពួកគេមាន Alejandro Balde ជាបេក្ខភាព 11 នាក់ដំបូងយ៉ាងល្អរួចទៅហើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!