បាល់ទាត់អន្តរជាតិ
Marcos Alonso បដិសេធមិនចូលរួមជាមួយបិសាចក្រហម Manchester United
ខ្សែការពារ Marcos Alonso ទំនងជានឹងមិនចូលរួមជាមួយ Manchester United នៅរដូវក្តៅនេះទេ ដោយគាត់បានបដិសេធផ្ទេរលើកុងត្រារយៈពេល 2 ឆ្នាំជាមួយបិសាចក្រហម ហើយមានបំណងស្នាក់នៅ Barcelona បន្តទៀត។ កីឡាករវ័យ 32 ឆ្នាំរូបនេះត្រូវបានក្លឹបបិសាចក្រហមចង់នាំយកទៅទឹកដី Premier League វិញ បន្ទាប់ពីខ្សែការពារឆ្វេងរបស់ពួកគេ Luke Shaw បានរងរបួសសាច់ដុំធ្ងន់ធ្ងរ ដែលត្រូវសម្រាកនៅក្រៅទីលានរយៈពេលយូរ។
យោងតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានទាក់ទងទៅកាន់ Barcelona កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើ Marcos Alonso ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលនេះ។ បន្ទាប់ពីចប់ភារកិច្ចខ្ចីជើង បិសាចក្រហមសន្យាថា នឹងទិញផ្ដាច់កុងត្រាគាត់ពី Barcelona ហើយផ្ដល់ជូនកុងត្រាដល់គាត់នៅ Old Trafford រយៈពេល 2 ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែការពាររបស់ក្លឹបតោខៀវ Chelsea រូបនេះបានបដិសេធនូវឱកាសក្នុងការវិលត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ ហើយជំនួសមកវិញដោយការតាំងចិត្តថា គាត់នឹងស្នាក់នៅ Barcelona រដូវកាលដល់ឆ្នាំចុងក្រោយកុងត្រារបស់ខ្លួន ទោះបីជាមិនបានដឹងថា ក្លឹបយក្សកាតាឡាន់បន្តកុងត្រាថ្មីសម្រាប់គាត់ រឺអត់ក៏ដោយ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!