បាល់ទាត់អន្តរជាតិ
Man City សម្រេចចិត្តលក់ Cole Palmer ទៅឲ្យតោខៀវ Chelsea
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានឈានដល់ដំណាក់កាលចុងក្រោយនៃការសម្រេចចុះហត្ថលេខាលើ Cole Palmer ហើយ បន្ទាប់ពីតម្លៃនៃសំណើររបស់ពួកគេត្រូវបានយល់ព្រមពីក្លឹប Manchester City។ យ៉ាងណាមិញ Cole Palmer ក៏ត្រូវបានគេចាត់ទុកជាកីឡាករកំពុងឡើងជើងម្នាក់ផងដែរ ខណៈដែលគាត់ទើបនឹងត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំរបស់ក្លឹបកាលពីឆ្នាំ 2021។
កីឡាកររបស់ជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួត Community Shield cactusmeraviglietina.it ទល់នឹង Arsenal។ ក្រោយមកទៀតគាត់ក៏បានស៊ុតបញ្ចូលទីពេលប្រកួតទល់នឹងក្លឹប Sevilla ដែលជាការប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រជែងតំណែងលេងរបស់ Palmer នៅ Man City មិនមែនជារឿងងាយស្រួលឡើយ ដោយការប្រកួតលីគនៅរដូវកាលថ្មីនេះ គាត់បានក្លាយជាជម្រើសកីឡាករបម្រុងរបស់លោក Pep Guardiola ហើយថែមទាំងមិនបានចូលលេងសោះពេលប្រកួតទល់នឹង Newcastle United និង Sheffield United។
ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះ នឹងកាន់តែពិបាកថែមទៀតស្របពេលដែលលោក Pep Guardiola បានចុះហត្ថលេខាលើកីឡាករចំណូលថ្មី Jeremy Doku។ ជាមួយនឹងកុងត្រាដែលនៅសល់ 3 ឆ្នាំ នៅ Man City ពេលនេះរបាយការណ៍ពីលោក Fabrizio Romano បានអះអាងថា Palmer កំពុងត្រៀមចាកចេញពី Etihad ដើម្បីចូលរួមជាមួយតោខៀវ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក