បាល់ទាត់អន្តរជាតិ
កាលបរិច្ឆេទនៃការចាប់ឆ្នោតវគ្គចែកពូល UCL រដូវកាលនេះ! តើ Barcelona នៅតែអាចប៉ះ Bayern Munich ទៀតទេ?
ការចាប់ឆ្នោតសម្រាប់វគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល 2023-2024 នឹងធ្វើឡើងនៅ Grimaldi ក្នុងទីក្រុង Monaco វេលាម៉ោង 5 ល្ងាចថ្ងៃនេះ ដែលត្រូវនឹងម៉ោង 11:00 យប់ (ម៉ោងនៅកម្ពុជា)។ ក្រោយការចាប់ឆ្នោត វគ្គចែកពូល ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 19-20 ខែកញ្ញា។
ក្រុមទាំង 32 នឹងក្លាយជាបេក្ខភាពនៅក្នុងចាប់ឆ្នោតនៃការប្រកួតដ៏ធំនេះ ខណៈដែលក្រុមមកពីក្របខ័ណ្ឌ Premier League មានចំនួន 4 គឺ Manchester City, Arsenal, Manchester United និង Newcastle United។ សម្រាប់ក្រុម 2 ដែលមកពីអង់គ្លេស គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលមាន Arsenal និង Newcastle United ព្រោះពួកគេទើបនឹងមានឱកាសវិលត្រឡប់មកវិញប៉ុណ្ណោះ បន្ទាប់ពីការប្រកួតប្រជែងដ៏តានតឹងកាលពីរដូវកាលមុន។
ការចាប់ឆ្នោតនេះដែរ ត្រូវបានបែងចែកចេញជា 4 Pot ហើយក្រុមនៅក្នុង Pot ដូចគ្នានឹងមិនប៉ះគ្នាឡើយ។ លក្ខខណ្ឌមួយទៀត ទោះក្រុមទាំងនោះស្ថិតក្នុង Pot ខុសគ្នា តែមកពីលីគតែមួយ ក៏មិនអាចជួបគ្នាដែរ។ គួរកត់សម្គាល់ផងដែរថា Barcelona និង Bayern Munich ដែលគេចាត់ទុកជាគូកម្មនឹងគ្នានោះ ក៏មិនបានប៉ះគ្នាក្នុងវគ្គនេះដែរ ព្រោះពួកគេស្ថិតក្នុង Pot 1 ដូចគ្នា។
ខាងក្រោមនេះ ជាការបែងចែក Pot ទាំង 4 ចេញពី UEFA:
Pot 1
Pot 2
Pot 3
Pot 4
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង