Connect with us

បាល់ទាត់អន្តរជាតិ

Sergio Ramos ថា គាត់​ចូលរួម​ជាមួយ Sevilla ដោយ​សារ​យក​បេះដូង ធំ​ជាង​លុយ

Published

on

ខ្សែការពារ Sergio Ramos បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​បាន​បដិសេធ​ការ​ផ្ទេរ​ទៅ​លេង​នៅ MLS របស់​អាមេរិច និង Saudi Pro League របស់​អារ៉ាប៊ីសាអូឌីត ដោយ​សុខ​ចិត្ត​ត្រឡប់​មក​ទឹកដី​អេស្ប៉ាញ​វិញ ហើយ​ចូលរួម​ជាមួយ​អតីត​ក្លឹប​ចាស់​របស់​ខ្លួន Sevilla FC។

ខ្សែការពារ​ជើង​ចាស់​រូប​នេះ បាន​វិល​ត្រឡប់​មក​ជួបជុំ​ជាមួយ​ក្លឹប​ដែល​គាត់​ធ្លាប់​លេង​ជាមួយ​តាំង​ពី​អាយុ 18 ឆ្នាំ sintomasdelsida.org និង​បាន​ចាកចេញ​ពី​ទីនោះ​ទៅ Real Madrid ក្នុង​ឆ្នាំ 2005។ យ៉ាង​ណា​មិញ Sergio Ramos បាន​ចូលរួម​ជាមួយ​ក្លឹប Sevilla ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី Paris Saint-Germain នៅ​រដូវក្ដៅ​នេះ។

កីឡាករ​វ័យ 37 ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បង្ហើប​ថា គាត់​បាន​រង់ចាំ​សំណើរ​ពី Sevilla ដោយ​បាន​បដិសេធ​ការ​ផ្ទេរ​ទៅ MLS និង​អារ៉ាប៊ីសាអូឌីត បើ​ទោះ​បី​ជា​កិច្ចព្រម​ព្រៀង​ផ្ទេរ​ទៅ​កន្លែង​ទាំង​ពីរ​នោះ​អាច​រក​បាន​ប្រាក់ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏​ដោយ។ Sergio Ramos បាន​និយាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្លឹប Sevilla ថា៖ “ខ្ញុំ​មាន​ឱកាស​បន្ត​នៅ​ប៉ារីស​ពីរ​ឆ្នាំ ប៉ុន្តែ​​មិន​យក​ជម្រើស​នោះ​ឡើយ។ ខ្ញុំ​តែង​តែ​ផ្លាស់ប្ដូរ ដោយ​ជម្រុញ​ពី​ទឹកចិត្ត និង​មិនមែន​ដោយ​សារលុយ​ឡើយ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ទៅ​អារ៉ាប៊ីសាអូឌីត រឺ MLS ។ នោះ​ក៏​ជាមូលហេតុ​ដែល​ខ្ញុំ​ប្រថុយ​នឹង​ការ​រងចាំ ដើម្បី​ទទួល​បាន​ការ​ខលហៅ​ពី​ក្លឹប Sevilla រហូត​ដល់​នាទី​ចុងក្រោយ”។

ប្រភព: Sportskeeda

Trending

Exit mobile version