បាល់ទាត់អន្តរជាតិ
Solskjaer សារភាពថា ការចុះហត្ថលេខានាំយក Cristiano Ronaldo មកវិញ គឺជាកំហុសឆ្គងមួយពេលគាត់ដឹកនាំនៅ Man United
អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានសារភាពកាលពីពេលថ្មីៗនេះថា ការចុះហត្ថលេខារបស់គាត់លើ Cristiano Ronaldo គឺជារឿងដ៏ខុសឆ្គងមួយដែលបណ្ដាលឲ្យក្លឹបប្រែក្លាយជាធ្លាក់ចុះជាលំដាប់ និងឈានដល់ដំណាក់កាលដ៏យ៉ាប់យ៉ឺនមួយ។
Cristiano Ronaldo បានត្រឡប់មក Old Trafford វិញ នៅរដូវក្តៅឆ្នាំ 2021 ខណៈដែលពេលនោះ Solskjaer កំពុងធ្វើជាគ្រូបង្វឹកនៅទីនោះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទី 2 គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ពេលលេងតទល់នឹង Newcastle ប៉ុន្តែទម្រង់លេងរបស់ Man United បានផ្លាស់ប្តូរបន្តិចម្តងៗ ទៅស្ថានភាពកាន់តែអាក្រក់ទៅៗ។
ទីបំផុត Solskjaer ត្រូវបានបណ្តេញចេញពីតំណែង ក្នុងរដូវកាល 2021/2022 បន្ទាប់ពីមានវត្តមានរយៈពេល 4 ខែរបស់ Cristiano Ronaldo។ គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បានទទួលស្គាល់ថាការសម្រេចចិត្តចុះហត្ថលេខាជាមួយ Cristiano Ronaldo គឺជាកំហុសមួយ។
ថ្លែងទៅកាន់ The Athletic លោក Ole Gunnar Solskjaer បាននិយាយថា៖ “វាគឺជាការសម្រេចចិត្តដែលពិបាកនឹងបដិសេធ ហើយខ្ញុំមានអារម្មណ៍ថា យើងត្រូវទទួលយកវា ប៉ុន្តែវាបានប្រែក្លាយជាកំហុស។ យើងមានអារម្មណ៍ថា គឺជារឿងត្រឹមត្រូវនៅពេលដែលគាត់បានចុះហត្ថលេខាមកអតីតក្លឹបចាស់វិញ ហើយអ្នកគាំទ្រនៅ Old Trafford កំពុងតែពេញចិត្ត បន្ទាប់ពី Cristiano Ronaldo បានស៊ុតបញ្ចូលទីពីរគ្រាប់ ក្នុងជ័យជម្នះ 4-1 ដែលមើលទៅគាត់នៅតែជាអ្នកស៊ុតបញ្ចូលទីបានល្អបំផុតក្នុងពិភពលោក”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង