បាល់ទាត់អន្តរជាតិ
បិសាចក្រហម ចាប់អារម្មណ៍ចង់ចុះហត្ថលេខាផ្ទេរ Serge Gnabry
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Serge Gnabry របស់ Bayern Munich នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ក្នុងខែមករាឆ្នាំក្រោយ ដោយបិសាចក្រហមកំពុងសម្លឹងមើលការពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធស្លាបរបស់ខ្លួន។
យ៉ាងណាមិញ កីឡាករវ័យ 28 ឆ្នាំរូបនេះដំបូងឡើយជាកីឡាករដែលប្រកបអាជីពនៅក្លឹបមិនសូវល្បីឈ្មោះប៉ុន្មានឡើយគឺ Werder Bremen ប៉ុន្តែចាប់តាំងពីបានចូលរួមជាមួយ Bayern Munich នៅរដូវក្តៅឆ្នាំ 2017 គាត់ចាប់ផ្ដើមបង្ហាញភាពល្អឥតខ្ចោះរបស់ខ្លួន នៅក្នុងប្រទេសអាឡឺម៉ង់ពីមួយរដូវកាលទៅមួយរដូវកាល។
Serge Gnabry បានបង្ហាញខ្លួនសរុបចំនួន 223 ប្រកួតមកហើយ សម្រាប់ក្លឹបម្ចាស់ជើងឯក Bundesliga ក្នុងរយៈពេល 6 ឆ្នាំមកនេះ ដោយស៊ុតបញ្ចូលទីបាន 82 គ្រាប់។ ដោយឡែកពេលនេះ យោងតាមសារព័ត៌មានអេស្ប៉ាញ Nacional បានឲ្យដឹងថា Manchester United កំពុងរៀបចំផែនការផ្ទេរមួយនៅខែមករាខាងមុខ ដើម្បីនាំយក Gnabry ទៅកាន់ទឹកដី Old Trafford ស្របពេលដែលក្លឹបកំពុងត្រូវការជាចាំបាច់នូវខ្សែប្រយុទ្ធស្លាបដ៏លេចធ្លោរម្នាក់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!