បាល់ទាត់អន្តរជាតិ
Victor Osimhen ត្រៀមចាត់វិធានការផ្លូវច្បាប់ ប្ដឹងក្លឹបរបស់ខ្លួន ដែលបង្ហោះវីដេអូឌឺដងគាត់នៅលើ TikTok
ទំនាក់ទំនងរវាង Napoli និងតារាឆ្នើមរបស់ពួកគេគឺកីឡាករ Victor Osimhen កំពុងពោរពេញដោយភាពតានតឹង ដោយសារគាត់ត្រៀមនឹងចាត់វិធានការផ្លូវច្បាប់ប្ដឹងតវ៉ានឹងក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ដើមហេតុនៃរឿងនេះ បានកើតឡើងបន្ទាប់ពីក្លឹប Napoli បានបង្ហោះវីដេអូនៅលើគណនី TikTok ផ្លូវការរបស់ក្លឹប ដែលបានចំអក Osimhen ចំពោះការស៊ុតបាល់ប៉េណាល់ទីមិនចូល ក្នុងការប្រកួតកាលពីពេលថ្មីៗនេះទល់នឹងក្លឹប Bologna។
យ៉ាងណាមិញ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ទង្វើនៃការមិនគោរពរបស់ក្លឹបចំពោះកីឡាករបែបនេះ គឺមិនអាចទទួលយកបានទេ ខណៈដែលនេះគឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដ៏ទូលំទូលាយ ហើយពេលនេះវីដេអូនោះក៏ត្រូវបានលុបចោលវិញផងដែរ។
Victor Osimhen គឺជាខ្សែប្រយុទ្ធដែលរួមចំណែកដ៏សំខាន់កាលពីរដូវកាលមុនក្នុងការឈ្នះពាន Serie A របស់ Napoli ហើយការធ្វើបែបនេះអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍ និងទម្រង់លេងរបស់គាត់ ស្របពេលដែល ពួកគេកំពុងជួបការលំបាកផងដែរនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងតារាង Serie A។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa