បាល់ទាត់អន្តរជាតិ
Victor Osimhen អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត ក្រោយមានរឿងល្អក់កករជាមួយក្លឹប
ក្រុមមកពី Saudi Pro League ត្រូវបានគេរាយការណ៍ថា នឹងព្យាយាមធ្វើការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli នៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្នកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ គឺជាតួអង្គឯកសម្រាប់ Napoli ហើយកាលពីរដូវកាលមុន គាត់ជាចំណែកមួយដ៏សំខាន់នៅក្នុងការឈ្នះពាន Serie A របស់ពួកគេផងដែរ។
ឆ្នាំមុននៅក្របខណ្ឌ Serie A របស់អ៊ីតាលី Victor Osimhen ស៊ុតគ្រាប់បាល់បញ្ចូលទីបាន 26 គ្រាប់ ក្នុងការបង្ហាញខ្លួន 32 ប្រកួត។ ពេលនេះគាត់មានគ្រាប់បាល់សរុប 59 គ្រាប់ សម្រាប់ជីវិតបាល់ទាត់រយៈពេល 3 រដូវកាលជាមួយក្លឹប Napoli។
ជាមួយនឹងភាពលេចធ្លោរនេះ Osimhen ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញទៅក្លឹបផ្សេង កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែអ្វីៗមិនបានកើតឡើងឡើយ ហើយពាក្យចចាមអារ៉ាមក៏ស្ងប់ស្ងាត់ទៅវិញដែរ។ ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះមានរឿងរ៉ាវរកាំរកូសមួយបានកើតឡើង ដោយ Osimhen ចង់ប្ដឹងក្លឹបរបស់ខ្លួន ដែលបង្ហោះវីដេអូសើចចំអកគាត់នៅលើ TikTok។
ទង្វើរបស់ Napoli បានបង្ហាញពីការមិនគោរព និងមិនឲ្យតម្លៃដល់ Victor Osimhen ខណៈដែលគេជាកីឡាករឆ្នើមមួយរូបរបស់ក្លឹប។ ថ្វីត្បិតតែពេលនេះ វីដេអូនោះត្រូវបានលុបចោលវិញហើយក៏ដោយ Osimhen មិនសប្បាយចិត្តនឹងអ្វីដែលបានកើតឡើងឡើយ ហើយគាត់ក៏កំពុងស្វែងរកច្រកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ ទន្ទឹមនឹងនេះ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីតនឹងក្លាយជាបេក្ខភាពនាំមុខគេ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ ប្រសិនបើគេចាកចេញពី Napoli។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក