បាល់ទាត់អន្តរជាតិ
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi
កីឡាការិនីល្បីឈ្មោះ Ana Maria Markovic បានទម្លាយពីចម្លើយនៃការជជែកដេញដោលជាយូរមកហើយថា តើអ្នកណាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ (GOAT) រវាង Cristiano Ronaldo និង Lionel Messi។ យ៉ាងណា កីឡាការិនីដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាម៉ូដែលរូបនេះ បានជ្រើសយក Cristiano Ronaldo ជាកីឡាករល្អបំផុត។
កាលពីប៉ុន្មានសប្ដាហ៍មុន Cristiano Ronaldo បានបញ្ជាក់ថា ការប្រជែងរវាងគាត់ និង Lionel Messi គឺជាការប្រជែងដែលអស្ចារ្យ ហើយពេលនេះវាបានបញ្ចប់ហើយ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា បើទោះបីជាអ្នកគាំទ្រគាត់ក៏ដោយ មិនមែនអ្នកត្រូវតែស្អប់ Messi នោះឡើយ។
ថ្វីត្បិតតែបែបនេះក៏ដោយ មនុស្សជាច្រើននៅតែជជែកវែកញែកពីតារាឆ្នើមទាំងពីរ ដែលគិតមកទល់នឹងពេលនេះមានរយៈពេលជិត 2 ទស្សវត្សរ៍មកហើយ។ ដូចគ្នានេះដែរថ្មីៗនេះ Ana Maria Markovic ក៏បានស្ថិតក្នុងសំណួរនៃការជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi ដែរ ហើយនាងបានប្រាប់ ដោយសរសេរនៅលើគណនី Twitter របស់ខ្លួនថា៖ “សម្រាប់ខ្ញុំ Cristiano Ronaldo គឺល្អបំផុត។ ខ្ញុំគោរពតាមការយល់ឃើញរបស់អ្នករាល់គ្នា ប៉ុន្តែខ្ញុំនិយាយពីជម្រើសរបស់ខ្ញុំ”។
ប្រភព: Sportsbrief
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip