Connect with us

បាល់ទាត់អន្តរជាតិ

Kai Havertz រក​បាន​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន ក្នុង​ជំនួប​ជាមួយ Bournemouth

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Kai Havertz រក​បាន​គ្រាប់បាល់​ដំបូង​របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​កាំភ្លើងធំ Arsenal ខណៈ​ដែល​ក្រុម​របស់​លោក Mikel Arteta បាន​ទទួល​ជ័យ​ជំនះ​ដ៏​ធំ​ធេង​នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជា​មួយ​នឹង​ជ័យ​ជម្នះ 4-0 ទៅ​លើ Bournemouth។

យ៉ាង​ណា​មិញ Kai Havertz គឺ​ជា​កីឡាករ​ដែល Arsenal បាន​ចំណាយ​ប្រាក់ 65 លានផោន ផ្ទេរ​ពី​តោខៀវ Chelsea។ គ្រាប់​បាល់​ដំបូង​ដែល​គេ​រក​បាន​សម្រាប់ Arsenal នោះ​ជា​គ្រាប់​បាល់​ប៉េណាល់ទី បន្ទាប់​ពី Bukayo Saka និង Martin Odegaard រក​បាន​ម្នាក់​មួយ​គ្រាប់​រួច​ហើយ។

ថ្វីត្បិតតែ​មិន​សូវ​មាន​ឱកាស​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​បាន ប៉ុន្តែ Kai Havertz ត្រូវ​បាន​គ្រូ​បង្វឹក​របស់​ខ្លួន​ផ្ដល់​ឱកាស​ឲ្យ​ចូល​លេង​ជា​ញឹកញាប់ ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បង្ហាញ​ខ្លួន​សរុប​សម្រាប់​ក្លឹប​កាំភ្លើងធំ​បាន 10 ប្រកួត​មក​ហើយ។ នៅ​ប្រកួត​បន្ទាប់​របស់ Arsenal គឺ​ជា​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League ដែល​ពួក​គេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្លឹប Lens ដែល​មក​ពី​លីគ​កំពូល​នៃ​ប្រទេស​បារាំង។

ប្រភព: Sportsmole

Trending

Exit mobile version