បាល់ទាត់អន្តរជាតិ
Arsenal កំពុងគិតគូលក់ Kai Havertz នៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានបាត់បង់ទំនុកចិត្ត និងការអត់ធ្មត់ជាមួយ Kai Havertz ហើយ ដោយពួកគេចង់លក់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ នាចុងបញ្ចប់នៃរដូវកាលខាងមុខ។ ដោយឡែក Arsenal ទើបនឹងបានចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំរូបនេះ កាលពីដើមរដូវកាលនេះប៉ុណ្ណោះ។
យ៉ាងណាមិញ Kai Havertz បានចាកចេញពីទ្រនំរយៈពេល 3 ឆ្នាំរបស់គាត់ គឺតោខៀវ Chelsea ដោយពេលនោះក្លឹបកាំភ្លើងធំបានចំណាយនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ 65 លានផោន ដើម្បីនាំយកគាត់ទៅទឹកដី Emirates។ លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹបមានចេតនានាំយក Havertz ដើម្បីមកជំនួស Granit Xhaka ដែលបានចាកចេញទៅ Bayer Leverkusen។
ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរ Kai Havertz មិនបានជោគជ័យតាមការរំពឹងទុកឡើយ ហើយអ្នកគាំទ្រក៏មានការរិះគន់ និងសម្ដែងការខកចិត្តជារឿយៗជាមួយគាត់ផងដែរ បើទោះបីជាលោក Mikel Arteta មានការអង្វរសុំឲ្យទុកពេលវេលាដល់ Havertz ក៏ដោយ។
យោងទៅតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានបាត់បង់ជំនឿចិត្តទាំងស្រុងទៅហើយសម្រាប់ Havertz ហើយក្លឹបនឹងធ្វើការដេញថ្លៃ ដើម្បីលក់ខ្សែបម្រើរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក