បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រ Man City ចង់ឲ្យក្លឹបបណ្ដេញលោក Pep Guardiola ចេញពីតំណែង ក្រោយធ្លាក់ពី UCL
អ្នកគាំទ្រក្រុម Manchester City ម្នាក់បានអំពាវនាវឲ្យលោក Pep Guardiola ត្រូវបានបណ្តេញចេញពីតំណែងដោយសារតែការបរាជ័យ ក្នុងក្របខ័ណ្ឌ Champions League។
គ្រូបង្វឹកលោក Pep Guardiola នៅតែមិនអាចយកពានរង្វាន់ UEFA Champions League ឲ្យដល់ក្លឹប Man City ចាប់តាំងពីការផ្ទេរមកដឹកនាំរបស់គាត់ក្នុងឆ្នាំ 2016។ ក្រុមរបស់គាត់បានធ្លាក់ចេញពី UCL គ្រប់រដូវកាល ហើយរដូវកាលនេះពួកគេបានធ្លាក់ចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃរបស់ Real Madrid ទៀត។
Manchester City គឺជាក្លឹបអ្នកមាន និងសំបូរដោយធនធានកីឡាករល្អៗជាច្រើន តែពួកគេបានត្រឹមតែជាអធិរាជនៅអង់គ្លេសតែប៉ុណ្ណោះ ព្រោះក្លឹបមួយនេះមិនធ្លាប់មានប្រវត្តិឈ្នះពាន UEFA Champions League សូម្បីតែម្ដង ដែលដូចទៅនឹង PSG ដែរ។
អ្នកគាំទ្ររបស់ក្លឹប Man City បានប្រាប់ talkSPORT ដោយស្រែកឡើងថា “ក្លឹបត្រូវការអ្នកដែលជំនួសលោក Pep Guardiola។ ក្រុមប្រឹក្សាភិបាលរបស់ក្លឹបត្រូវវាយតម្លៃឡើងវិញ។ យើងត្រូវការគ្រូបង្វឹកដែលឈ្នះពានក្នុងកម្រិតនេះ។ យើងបានធ្វើអ្វីគ្រប់យ៉ាងជាមួយកម្រិតក្នុងស្រុក ប៉ុន្តែយើងមិនអាចធ្វើវាបាននៅ Champions League ឡើយ”។
ប្រភព: Sportbible
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!