បាល់ទាត់អន្តរជាតិ
ប៉ះទង្គិចពាក្យសម្ដីគ្នារវាង Romero និង Mac Allister ក្រោយចប់ការប្រកួតរបស់ Liverpool និង Tottenham Hotspur
ខ្សែបម្រើឆ្នើម Alexis Mac Allister បានប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់ Cristian Romero នៅលើគណនី Instagram បន្ទាប់ពីប្រកួតដ៏ចម្រូងចម្រាសរវាង Tottenham Hotspur និង Liverpool។ Romero និង Mac Allister បានលេងជាមួយគ្នាក្នុងនាមជាមិត្តរួមក្រុមជម្រើសជាតិ 11 ប្រកួតមកហើយ សម្រាប់ប្រទេសអាហ្សង់ទីន និងបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន FIFA World Cup ឆ្នាំ 2022 របស់ពួកគេ។
Tottenham Hotspur បានយកឈ្នះ 2-1 ដោយគ្រាប់បាល់ចុងក្រោយជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Joel Matip។ យ៉ាងណាមិញនៅក្នុងការប្រកួតនោះ Liverpool បានស៊ូទ្រាំយ៉ាងលំបាកក្នុងការតទល់នឹង Tottenham Hotspur ដោយពួកគេមានគ្នាត្រឹមតែ 9 នាក់ប៉ុណ្ណោះ បន្ទាប់ពី Curtis Jones និង Diogo Jota បានទទួលកាតក្រហម។
បន្ទាប់ពីការប្រកួត Cristian Romero ផុសរូបមួយចំនួននៅលើគណនី Instagram របស់គាត់ ដោយដាក់ចំណងជើងថា៖ “ក្រុមនេះមានស្មារតីដ៏អស្ចារ្យ បេះដូងដ៏មហិមា។ យើងទាំងអស់គ្នា តែងតែបែបនេះ”។ ក្រោយមកទៀតមិត្តក្រុមជម្រើសជាតិរបស់គាត់ និងជាខ្សែបម្រើរបស់ Liverpool គឺកីឡាករ Alexis Mac Allister បានតបនៅក្នុងខម្មិនថា៖ “ជារឿងធម្មតា នៅពេលដែលអ្នកលេងដោយមានកីឡាករ 12 នាក់”។ ភ្លាមៗនោះ Romero បានតបតវិញថា៖ “ទៅយំនៅផ្ទះទៅ”។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa