បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Liverpool ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Mac Allister
កាលពីមុននេះបន្តិច ក្លឹបហង្សក្រហម Liverpool បានប្រកាសពីការចុះហត្ថលេខាលើ ខ្សែបម្រើប្រយុទ្ធ Alexis Mac Allister ជាមួយនឹងតម្លៃផ្ទេរ 35 លានផោន ពីក្លឹប Brighton។ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ បានចុះហត្ថលេខាលើកុងត្រារហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ចាប់តាំងពីបានបង្ហាញខ្លួនយ៉ាងលេចធ្លោរជាមួយ Brighton និងជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន FIFA World Cup 2022 នៅប្រទេសកាតា Mac Allister ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅក្នុងប្រទេសអង់គ្លេស និងជាពិសេស Liverpool។
យ៉ាងណាមិញ អ្វីៗបានកើតឡើងដូចពាក្យចចាមអារ៉ាមមែន ដោយពេលនេះ Mac Allister បានក្លាយជាកីឡាកររបស់ក្លឹបហង្សក្រហមចាប់ពីរដូវកាលថ្មីនេះតទៅ។ ដោយឡែក Liverpool ក៏បានបង្ហាញពីលេខអាវសម្រាប់ Alexis Mac Allister ផងដែរ ដែលគាត់នឹងពាក់លេខ 10 នៅក្លឹបថ្មី ដូចនឹងលេខអាវកាលពីនៅក្លឹបចាស់ Brighton ដែរ។
ប្រភព: Fabrizio Romano