បាល់ទាត់អន្តរជាតិ
Newcastle United នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត UCL ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល 20 ឆ្នាំ
ក្លឹបនៅលីគកំពូលរបស់អង់គ្លេស Newcastle United នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតក្នុងក្របខណ្ឌ UCL ទល់នឹង PSG នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ យ៉ាងណាមិញ ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត UEFA Champions League លើកនេះ គឺជាលើកដំបូងរបស់ពួកគេ ដែលបានខកខានអស់រយៈពេល 20 ឆ្នាំមកហើយ។
ការប្រកួត UEFA Champions League លើកចុងក្រោយនៅ St. James’ Park គឺតាំងពី 20 ឆ្នាំមុន ហើយពេលនោះពួកគេបានចាញ់ 2-0 ជាមួយ Barcelona។ ដោយឡែកសម្រាប់ក្លឹបទាំងពីររវាង Newcastle United និង PSG មិនធ្លាប់ជួបគ្នាពីមុនមកឡើយ។
PSG កំពុងឈរនៅកំពូលតារាងនៃពូល F ដែលមាន 3 ពិន្ទុ បន្ទាប់ពីការប្រកួតបើកឆាករបស់ពួកគេឈ្នះ Borussia Dortmund ខណៈដែល Newcastle United មានត្រឹមមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតដំបូង ជាមួយនឹងលទ្ធផលស្មើ 0-0 ក្នុងជំនួបប៉ះ AC Milan។
ការទស្សន៍ទាយដោយកុំព្យូទ័រទំនើប (Opta) បានផ្ដល់ជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះ Newcastle United។ ការទស្សន៍ទាយបានបង្ហាញថា Newcastle United មានស្ថិតិឈ្នះ 39.3% ស្របពេលដែល Paris Saint-Germain មានស្ថិតិឈ្នះទាបជាង ត្រឹមតែ 36.1% ប៉ុណ្ណោះ។
ប្រភព: Theanalyst
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង