បាល់ទាត់អន្តរជាតិ
Enzo Fernandez ថា កីឡាកររូបនេះ អាចដើរតាមគន្លងរបស់ Messi និង Cristiano Ronaldo បាន!!!
ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Enzo Fernandez បានលើកយកឈ្មោះកីឡាករបាល់ទាត់មួយរូបដែលគាត់ជឿជាក់ថា អាចនឹងដើរតាមគន្លងរបស់យតារាឆ្នើម Lionel Messi របស់អាហ្សង់ទីន និង Cristiano Ronaldo របស់ព័រទុយហ្គាល់បាន។
ថ្លែងទៅកាន់អ្នកកាសែត Rodrigo Lara ខ្សែបម្រើ Enzo Fernandez ត្រូវបានគេសួរយោបល់នៃការយល់ឃើញរបស់គាត់ថា តើអ្នកណាជាកីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ 3 ហើយអាចដើរតាមគន្លងរបស់ Messi និង Cristiano Ronaldo បាន? អតីតកីឡាកររបស់ក្លឹប Benfica រូបនេះបានឆ្លើយស្ទាក់ស្ទើរបន្តិច ប៉ុន្តែគាត់បានជ្រើសយក Kylian Mbappe។
Enzo Fernandez បាននិយាយថា៖ “វាពិតជាពិបាកនិយាយណាស់ ប៉ុន្តែខ្ញុំគិតថា Kylian Mbappe គឺជាកីឡាករប្រភេទនោះ”។ យ៉ាងណាមិញ Fernandez និង Mbappe មិនធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាទេ អ្វីដែលអ្នកទាំងពីរជួបគ្នា គឺជាមានតែលើទីលានប្រកួតក្នុងនាមជាសត្រូវនៅលើវាលស្មៅប៉ុណ្ណោះ ទាំងការប្រកួតសម្រាប់ក្រុមជម្រើសជាតិ និងសម្រាប់ក្លឹបក្ដី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa