បាល់ទាត់អន្តរជាតិ
ក្លឹបត្រកូល Manchester ទាំងពីរ កំពុងត្រៀមដាក់សំណើរផ្ទេរ Kaoru Mitoma
ក្លឹបមេឃខៀវ Manchester City និង Manchester United ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់សំណើរលើខ្សែប្រយុទ្ធរបស់ក្លឹប Brighton គឺកីឡាករ Karou Mitoma ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
យ៉ាងណាមិញ កីឡាករសញ្ជាតិជប៉ុនដែលកំពុងឡើងជើងខ្លាំងរូបនេះបានផ្ទេរទៅចូលរួមជាមួយក្លឹប Brighton ដោយផ្ទេរពី Kawasaki Frontale ក្នុងខែសីហា ឆ្នាំ 2021 ប៉ុន្តែគាត់បានចំណាយពេលពេញមួយរដូវកាលដំបូង 2021-2022 ដោយខ្ចីជើងនៅ Union SG មុនពេលលេងជាមួយឈុតធំផ្លូវការណ៍របស់ Brighton។
Mitoma ស្ថិតក្នុងទម្រង់លេងដ៏លេចធ្លោរខ្លាំង កាលពីរដូវកាលមុន 2022-2023 ដោយស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 8 ដងក្នុងការបង្ហាញខ្លួនសរុប 41 ប្រកួត។ របាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយដោយ Fichajes បានអះអាងថា ក្លឹបដែលមានត្រូវកូល Manchester ទាំងពីរ កំពុងពេញចិត្តយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះ ដោយពួកគេនឹងបញ្ចុះបញ្ចូល Brighton ឲ្យលក់ Karou Mitoma នៅពាក់កណ្តាលនៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់