បាល់ទាត់អន្តរជាតិ
Mitoma មិនចាប់អារម្មណ៍ក្នុងការចាកចេញ និងត្រៀមបន្តកុងត្រាថ្មីនៅ Brighton
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Brighton គឺកីឡាករ Kaoru Mitoma ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីរយៈពេល 5 ឆ្នាំបន្ថែមទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន បើទោះបីជាគាត់កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនរួមទាំង Manchester City និង Manchester United ក៏ដោយ។
កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានក្លឹប Brighton ទិញយកពីក្លឹបក្នុងទឹកដីកំណើតរបស់គាត់ Kawasaki Frontale កាលពីខែសីហា ឆ្នាំ 2021 ហើយបន្ទាប់មក Brighton បានបញ្ជូនគេឲ្យខ្ចីជើងពេញមួយរដូវកាល 2021-2022 នៅ Union SG មុនពេលក្លាយជាតារាឆ្នើមនៅក្នុងក្រុមរបស់លោក Roberto De Zerbi។
កីឡាករសញ្ជាតិជប៉ុនរូបនេះ បានរួមចំណែកស៊ុតបញ្ចូលទីបាន 10 គ្រាប់ និង Assists 8 ដង ក្នុងការបង្ហាញខ្លួន 41 ប្រកួតសម្រាប់ Brighton កាលពីរដូវកាលមុន ដោយបានជួយ Brighton ឲ្យបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League និងទទួលបានកៅអីលេងពាន Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់