បាល់ទាត់អន្តរជាតិ
Man City និង Barcelona ចាប់អារម្មណ៍ចង់បាន Xavi Simons
តារាឆ្នើមរបស់ក្លឹប Paris Saint-Germain គឺប្រយុទ្ធ Xavi Simons កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមេឃខៀវ Manchester City និង Barcelona បន្ទាប់ពីគាត់បានចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីនេះ ជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងក្លឹប RB Leipzig ជាក្លឹបខ្ចីជើងលើរូបគេ។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានក្លាយជាតួអង្គដ៏សំខាន់សម្រាប់ RB Leipzig ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួនត្រឹមតែចំនួន 6 ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Bundesliga។ ទម្រង់លេងរបស់ Xavi Simons បានទាក់ទាញចំណាប់អារម្មណ៍របស់ Barcelona និង Manchester City នេះបើយោងតាមរបាយការណ៍ពី Fichajes។ គេជឿថា ក្រុមទាំងពីរនេះបានតាមដានពីការវិវត្តន៍នៃទម្រង់របស់ Xavi Simons ដើម្បីត្រៀមដាក់សំណើរផ្ទេរគាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ផ្សេងមួយទៀតពី 90min.com បានឲ្យដឹងថា PSG បានឈរក្នុងគោលជំហរយ៉ាងជាក់លាក់ ដោយពួកគេចាត់ទុក Xavi Simons ជាកីឡាករនៃអនាគតដ៏យូរអង្វែងរបស់ក្លឹប ហើយគ្មានចេតនាចង់ចែកផ្លូវជាមួយកីឡាករឆ្នើមរូបនេះឡើយ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa