បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមគម្រោងស្នើរខ្ចីជើងអតីតកីឡាកររបស់ខ្លួន Xavi Simons
យោងតាមសារព័ត៌មាន El Chiringuito បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមចរចាជាមួយ PSG សម្រាប់ឱកាសខ្ចីជើង Xavi Simons នៅរដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករវ័យ 21 ឆ្នាំរូបនេះ គឺជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន La Masia របស់ក្លឹប Barcelona។
កាលពីប៉ុន្មានខែមុន មានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal បានរៀបចំផែនការទិញយកកីឡាករសញ្ជាតិហូឡង់រូបនេះនៅរដូវក្តៅខាងមុខ។ ទោះជាយ៉ាងណា PSG មិនចង់លក់ Xavi Simons ឡើយ ហើយស្របពេលដែល Barcelona ចង់ខ្ចីជើងខ្សែប្រយុទ្ធស្លាបរូបនេះទៀតនោះ Arsenal ប្រហែលជាមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួននោះទេ។
សម្រាប់ Barcelona ពួកគេគ្មានលទ្ធភាពដើម្បីទិញផ្ដាច់កុងត្រារបស់ Xavi Simons ដោយសារបញ្ហាហិរញ្ញវត្ថុ។ ពួកគេមានតែវិធីមួយគត់ ដើម្បីចុះហត្ថលេខាលើអតីតកីឡាករឆ្នើមរបស់ខ្លួនរូបនេះបាន។ សម្រាប់ Xavi Simons ផ្ទាល់ គេក៏ហាក់ចង់វិលត្រឡប់មក Camp Nou ដែលជាកន្លែងខ្លួនធ្លាប់មានភាពលេចធ្លោរខ្លាំងកាលពីកុមារភាពដែរ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ