បាល់ទាត់អន្តរជាតិ
Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរ Jadon Sancho
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា មានបំណងក្នុងការនាំយក Jadon Sancho ពី Manchester United នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។ អតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រៅបញ្ជីឈ្មោះរបស់ក្រុម អស់រយៈពេលជាងមួយខែហើយ បន្ទាប់ពីមានរឿងរ៉ាវរកាំរកូសជាមួយគ្រូបង្វឹកលោក Erik ten Hag។
Sancho ស្ថិតនៅក្រោមកុងត្រានៅ Old Trafford រយៈពេលបីរដូវកាលទៀត ប៉ុន្តែជាមួយនឹងបញ្ហាដែលមិនអាចដោះស្រាយបាននោះ ការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ហាក់ដូចជាជៀសមិនផុតឡើយ។ អតីតក្លឹបចាស់ Borussia Dortmund ធ្លាប់បានគេនិយាយថា ចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធរូបនេះទៅវិញ ប៉ុន្តែពួកគេកំពុងសង្ស័យពីសមត្ថភាពលេងរបស់ Jadon Sancho ដែលមិនមានលេចធ្លោរដូចពីមុន។
ថ្មីៗនេះយោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus ចង់នាំយកកីឡាករវ័យ 23 ឆ្នាំរូបនេះទៅទឹកដី Serie A នៅពាក់កណ្តាលរដូវកាលនេះ ដែលក្នុងលក្ខខណ្ឌខ្ចីជើង ហើយបន្តមកទៀតនៅចុងបញ្ចប់នៃរដូវកាល ពួកគេនឹងផ្ដល់ឲ្យ Manchester United ជាមួយនឹងតម្លៃទិញផ្ដាច់កុងត្រា 60 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!