បាល់ទាត់អន្តរជាតិ
Bruno Fernandes ថា គេខ្លាចញញើតនឹងព័រទុយហ្គាល់ ដោយសារឥទ្ធិពលរបស់ Cristiano Ronaldo
ខ្សែបម្រើ Bruno Fernandes របស់ក្លឹបបិសាចក្រហម Manchester United បានអះអាងថា គូប្រកួតរបស់ខ្លួន ដែលធ្លាប់តែខ្លាចព័រទុយហ្គាល់ គឺដោយសារ Cristiano Ronaldo។ យ៉ាងណាមិញ Fernandes បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលគាត់បានសរសើរចំពោះឥទ្ធិពលដ៏អស្ចារ្យរបស់ Cristiano Ronaldo សម្រាប់បាល់ទាត់ព័រទុយហ្គាល់។
និយាយអំពីភាពសំខាន់របស់ Cristiano Ronaldo សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes បានប្រាប់ L’Equipe ថា៖ “យើងទាំងអស់គ្នាដឹងច្បាស់ពីអ្វីដែលជាថាមពល និងឥទ្ធិពលដែល Cristiano Ronaldo មាន ហើយក៏ជះឥទ្ធិពលលើកីឡាករព័រទុយហ្គាល់ជាច្រើននាក់ផ្សេងទៀតផងដែរ។ គាត់បានបង្កើតឱកាសសម្រាប់ កីឡាករជំនាន់ក្រោយៗទៀតផង”។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ “ព័រទុយហ្គាល់ ត្រូវបានគេគោរព និងផ្ដល់តម្លៃរួចហើយ ប៉ុន្តែបន្ទាប់ពីអ្វីដែល Cristiano Ronaldo បានធ្វើ និងសម្រេចបាននៅក្នុងពិភពលោក ឈ្មោះរបស់យើងកាន់តែធ្វើឲ្យគូប្រជែងមានការភ័យខ្លាច។ យើងពិតជាដឹងគុណក្នុងការរស់នៅសម័យរបស់គាត់…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង