បាល់ទាត់អន្តរជាតិ
តោខៀវ អាចនឹងបញ្ចប់កំណត់ត្រាមិនទាន់ចាញ់របស់ Tottenham Hotspur នៅរំលងអាធ្រាតនេះ?
នៅម៉ោង 3 រំលងអាធ្រាតនេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur របស់លោក Ange Postecoglou នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវតោខៀវ Chelsea ដែលជាការប្រកួតសន្សំពិន្ទុ ក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League។
យ៉ាងណាមិញ Tottenham Hotspur កំពុងមានការព្រួយបារម្ភដោយបញ្ហារបួសរបស់ខ្សែការពារស្លាបដ៏សំខាន់ គឺកីឡាករវ័យក្មេង Destiny Udogie ខណៈដែលកីឡាករសញ្ជាតិអ៊ីតាលីរូបនេះមិនបានចូលលេងឡើយ ក្នុងការប្រកួតមុន ពេលដែលពួកគេបានយកឈ្នះ 2-1 ទៅលើ Crystal Palace។
មាន់ខ្នាយមាស Tottenham Hotspur កំពុងសម្លឹងរកជ័យជំនះទៅលើតោខៀវ Chelsea នៅក្នុងការប្រកួតនោះ ដើម្បីឡើងទៅឈរនៅលើកំពូលតារាងជាថ្មីម្ដងទៀត ក៏ដូចជារក្សាកំណត់ត្រាមិនទាន់ចាញ់នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ការយកឈ្នះ Chelsea ហាក់តានតឹងខ្លាំង។ ថ្វីត្បិតតែ ពួកគេកំពុងធ្លាក់ជើងខ្លាំងក៏ដោយ តែតោខៀវនៅតែមានទម្រង់លេងដែលអាចតទល់នឹងក្រុមខ្លាំងៗផ្សេងទៀតនៅ Premier League បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!