បាល់ទាត់អន្តរជាតិ
បិសាចក្រហមអាចនឹងបាត់បង់ខ្សែការពារសំខាន់ៗ 2 រូបបន្ថែមទៀត ក្នុងការប្រកួតទល់នឹង Liverpool នៅចុងសប្ដាហ៍នេះ!!!
ក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមមុខនឹងការលេងដោយគ្មានទាំង Harry Maguire និង Luke Shaw សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ក្នុងទឹកដី Anfield ជាការប្រកួតតទល់នឹងក្រុមខ្លាំងដែលកំពុងឈរនៅកំពូលតារាង Liverpool។
យ៉ាងណាមិញ Harry Maguire បានរងរបួសកាលពីរំលងអាធ្រាតយប់មិញ ដែលជាការប្រកួតចុងក្រោយក្នុងវគ្គចែកពូលទល់នឹង Bayern Munich។ ខ្សែការពារកណ្ដាលរូបនេះ បានបង្ហាញសញ្ញាសុំប្ដូរចេញនៅនាទីទី 40។ បញ្ហារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់ដូចជាទាក់ទងនឹងក្រលៀនរបស់គាត់។
ទន្ទឹមនឹងនោះ Luke Shaw ក៏ត្រូវបានប្តូរចេញនៅពេលចន្លោះពេលបន្ទាប់ពីនោះដែរ ដោយសារបញ្ហារបួសសរសៃពួរ ហើយប្ដូរមកវិញដោយ Aaron Wan-Bissaka។ ខ្សែការពារស្លាបឆ្វេងរូបនេះ ទើបតែត្រឡប់ក្រោយពីរបួសរយៈពេល 3 ខែប៉ុណ្ណោះ ដែលជារបួសសាច់ដុំ ហើយពេលនេះគាត់អាចនឹងត្រូវអវត្តមានមួយរយៈទៀតផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa