បាល់ទាត់អន្តរជាតិ
Timo Werner បដិសេធមិនចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United
កីឡាករ Timo Werner ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តព្យាយាមប្រកួតប្រជែងតំណែងលេងនៅ RB Leipzig ហើយបានច្រានចោលឱកាសនៃការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United នៅក្នុងខែមករាខាងមុខនេះ។ ខ្សែប្រយុទ្ធរូបនេះ បានចំណាយពេល 2 ឆ្នាំ នៅក្របខ័ណ្ឌ Premier League ដោយលេងឲ្យក្លឹបតោខៀវ Chelsea មុនសម្រេចចិត្តត្រឡប់ទៅអតីតក្លឹបចាស់វិញ។
កំឡុងពេលគាត់នៅ Stamford Bridge ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទី 23 គ្រាប់ និងបញ្ចូលទីបាល់ឲ្យមិត្តរួមក្រុមបាន 21 ដង ក្នុងការបង្ហាញខ្លួន 89 ប្រកួត។ យ៉ាងណានៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2022 Timo Werner បានសម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេស ដើម្បីវិលត្រឡប់ទៅ RB Leipzig វិញ។
ដោយឡែកកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បច្ចុប្បន្នកំពុងត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងគោលដៅនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United នៅខែមករាដើមឆ្នាំក្រោយ។ ផ្ទុយមកវិញ យោងតាម Sky Sports បានរាយការណ៍ថា កីឡាករវ័យ 27 ឆ្នាំរូបនេះ បានសម្រេចចិត្តរួចហើយថា នឹងបដិសេធមិនផ្ទេរទៅ Old Trafford ហើយបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន បើទោះបីជាគាត់មិនសូវទទួលបានឱកាសលេងក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ