បាល់ទាត់អន្តរជាតិ
តើ Timo Werner នឹងពាក់អាវលេខប៉ុន្មាននៅក្លឹបថ្មី Tottenham Hotspur?
ការវិលត្រឡប់មកកាន់ទឹកដី Premier League វិញ នឹងកើតឡើងជាផ្លូវការណ៍នាពេលឆាប់ៗខាងមុខនេះ សម្រាប់ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig ខណៈដែលកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានគេជឿថា បានឈានដល់ការព្រមព្រៀងគ្នាជាមួយ Tottenham Hotspur ហើយ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល 6 ខែ (ពាក់កណ្ដាលរដូវកាល)។
អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះ នឹងក្លាយជាជម្រើសនៃខ្សែប្រយុទ្ធដ៏សំខាន់របស់លោក Ange Postecoglou ស្របពេលដែលកាពីតែនក្រុម Son Heung-min កំពុងជាប់កាតព្វកិច្ចនៅ Asian Cup ជាមួយក្រុមជាតិកូរ៉េខាងត្បូង ហើយ Alejo Veliz ក៏កំពុងសម្រាករយៈពេល 2 រឺ 3 ខែផងដែរ ដោយសាររបួសជង្គង់។
Timo Werner បានប្រើប្រាស់លេខអាវជាញឹកញាប់នៅក្លឹបគឺលេខ 11 សូម្បីតែពេលគាត់លេងនៅតោខៀវ Chelsea ក្ដី។ ទោះជាយ៉ាងណាបច្ចុប្បន្នអាវលេខ 11 របស់ Tottenham Hotspur ត្រូវបានកាន់កាប់អស់រយៈពេល 2 ឆ្នាំកន្លះមកហើយ នៅក្នុងដៃរបស់ខ្សែប្រយុទ្ធស្លាប Bryan Gil។
ដោយឡែក Tottenham Hotspur ត្រូវបានគេគិតថា អាចនឹងឲ្យ Werner ពាក់លេខ 15 ប្រសិនបើ Eric Dier ចាកចេញទៅកាន់ Bayern Munich។ ទន្ទឹមនឹងនេះសម្រាប់លេខដែលទំនេរមាន 24, 25 និង 28។ សម្រាប់លេខ 26 របស់អតីតវីរបុស Ledley King ក៏អាចប្រើប្រាស់បានផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ22 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!