បាល់ទាត់អន្តរជាតិ
Ferran Torres ប្រាប់មូលហេតុដែលគាត់ចាត់ទុក Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួន
កីឡាកររបស់ក្លឹបអ្នកមាន Barcelona គឺខ្សែប្រយុទ្ធ Ferran Torres បាននិយាយថា គាត់ជ្រើសរើស Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួនលើ Lionel Messi។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរបស់ក្លឹបយក្សកាតាឡាន់រូបនេះ នៅតែជឿថា កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រគឺជា Lionel Messi។
ថ្វីត្បិតតែបច្ចុប្បន្នកីឡាករឆ្នើម Cristiano Ronaldo និង Lionel Messi បានចាកចេញពីបាល់ទាត់នៅតំបន់អឺរ៉ុបហើយក៏ដោយ តែការជជែកវែកញែក ក៏ដូចជាការប្រៀបធៀបកីឡាករឆ្នើមទាំងពីររូបនេះហាក់ដូចជាមិនទាន់បញ្ចប់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការឃើញកីឡាកររបស់ Barcelona សរសើរ Ronaldo ជារឿងដែលកម្រ។
ដោយឡែកកីឡាករសញ្ជាតិអេស្ប៉ាញ Ferran Torres បានបញ្ជាក់យ៉ាងច្បាស់ថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលគាត់កោតសរសើរបំផុត។ Ferran Torres បាននិយាយនៅលើ Marca ថា៖ “ខ្ញុំគិតថា Lionel Messi គឺល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំមិនបានឃើញ Diego Maradona រឺ Pele លេងទេ ហើយសូម្បីតែ Ronaldinho។ ខ្ញុំនៅក្មេងណាស់ ខណៈពេលដែលគាត់កំពុងលេចធ្លោរ”។
Ferran Torres បានបន្ថែមទៀតថា៖ “Messi បន្តឈរនៅចំណុចកំពូល ក្នុងរយៈពេល 15 ទៅ 20 ឆ្នាំដោយស៊ុតបញ្ចូលទីបាន 50 គ្រាប់ និង 50 Assists ជារៀងរាល់ឆ្នាំ ខ្ញុំចាត់ទុកវាជារឿងដែលមិនអាចទៅរួច។ ប៉ុន្តែអ្នកក៏គួរតែដឹងដែរថា Cristiano Ronaldo គឺជានិមិត្តរូបសម្រាប់ខ្ញុំ។ គាត់គឺជាគម្រូរបស់ខ្ញុំ ពីព្រោះគាត់បានប្រកួតប្រជែងជាមួយនឹងកីឡាករល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយនេះគឺផ្ដល់ឲ្យគាត់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ។ ដើម្បីប្រកួតប្រជែងជាមួយ Messi ដោយជោគជ័យ គឺត្រូវដណ្ដើមឈ្នះ Ballon d’Or ពីគាត់”។
ប្រភព: Snl24
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល