បាល់ទាត់អន្តរជាតិ
Evra ប្រៀបធៀប McTominay ទៅនឹងអតីតវីរបុរសបាល់ទាត់ Frank Lampard
អតីតកីឡាករ Patrice Evra បានពោលសរសើរ Scott McTominay របស់ក្លឹបបិសាចក្រហម ជាមួយនឹងការប្រៀបធៀបគេ ទៅអតីតកីឡាករឆ្នើមរបស់ក្លឹបតោខៀវគឺលោក Frank Lampard បន្ទាប់ពីកីឡាករសញ្ជាតិស្កុតឡេនរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អ និងរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុងជ័យជំនះរបស់ Manchester United កាលពីម្សិលមិញ។
យ៉ាងណាមិញ កីឡាករវ័យ 26 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 2 គ្រាប់ឲ្យបិសាចក្រហមយកឈ្នះ 2-1 ទៅលើក្រុមរបស់លោក Mauricio Pochettino។ ពេលនេះ McTominay បានកើនឡើងគ្រាប់បាល់ដល់ 5 គ្រាប់ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League រដូវកាលនេះ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់ក្លឹប។
ក្រោយការប្រកួតបញ្ចប់ទៅ Patrice Evra ដែលធ្លាប់ជាអតីតកីឡាកររបស់បិសាចក្រហម បានលើកឡើងថា ទម្រង់លេងដ៏ល្អរបស់ McTominay ធ្វើឲ្យគាត់នឹកឃើញទៅដល់ខ្សែបម្រើ Frank Lampard។ គាត់បានប្រាប់ទៅកាន់ Amazon Prime ថា៖ “McTominay តែងតែមានវត្តមាន នៅពេលដែលវាជាការស៊ុតបញ្ចូលទីក្នុងប្រកួតសំខាន់ៗ។ គាត់រំលឹកខ្ញុំ ឲ្យនឹកឃើញអំពី Frank Lampard។ គាត់កំពុងធ្វើបែបនោះសម្រាប់ Man United និងក្រុមជម្រើសជាតិស្កុតឡេន។ គាត់ពិតជាធ្វើបានល្អខ្លាំងណាស់”។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក