បាល់ទាត់អន្តរជាតិ
Benzema ជ្រើសរើសកីឡាករល្អបំផុតទាំង 11 រូប តែមិនមាន CR7 និង Messi ឡើយ
ថ្មីៗនេះ ខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Al-Ittihad បានបង្ហាញនូវកីឡាករល្អបំផុតក្នុងក្ដីស្រមៃរបស់គាត់ទាំង 11 នាក់។ អតីតកាពីតែនក្រុមរបស់ Real Madrid រូបនេះបានបដិសេធមិនរាប់បញ្ចូលកីឡាករឆ្នើម Cristiano Ronaldo និង Lionel Messi ដែលជាកីឡាករដ៏លេចធ្លោរក្នុងជំនាន់របស់គាត់ឡើយ។
យ៉ាងណាមិញ ការមិនជ្រើសរើស Lionel Messi អាចជារឿងមិនសូវចម្លែកនោះទេ ប៉ុន្តែការមិនជ្រើសយក Cristiano Ronaldo ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលខ្សែប្រយុទ្ធឆ្នើមរូបនេះ ធ្លាប់ជាមិត្តរួមក្រុមនឹងកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះជាច្រើនឆ្នាំពេលពួកគេលេងជាមួយគ្នានៅ Real Madrid។
ផ្ទុយមកវិញ នៅក្នុងបញ្ជីកីឡាករទាំង 11 នាក់ដែល Karim Benzema បានជ្រើសរើសនោះមាន Paul Pogba, Ronaldinho និង Sergio Ramos ផងដែរ។ កីឡាករដែល Benzema បានជ្រើសយកទៅដាក់ក្នុងក្រុមនៃក្ដីស្រមៃរបស់គាត់មានដូចជា៖ Manuel Neuer, Dani Alves, Pepe, Sergio Ramos, Marcelo, Claude Makelele, Zinedine Zidane, Paul Pogba, Ronaldinho, Ronaldo Nazario និង Karim Benzema (គាត់ខ្លួនឯង)។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip