បាល់ទាត់អន្តរជាតិ
Moises Caicedo ប្រាប់ឈ្មោះខ្សែបម្រើ 2 រូប ដែលជាអាយឌល (Idol) របស់ខ្លួន
ខ្សែបម្រើ Moises Caicedo របស់ក្លឹបតោខៀវ Chelsea ថ្មីៗនេះបានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិបារាំង N’Golo Kante និង Paul Pogba គឺជាតារាបាល់ទាត់នៃនិមិត្តរូប រឺជាអាឌលរបស់ខ្លួន។ យ៉ាងណាមិញ Caicedo បានអះអាងថា ការបានប្ដូរអាវជាមួយ Pogba និង Kante គឺពិសេសណាស់សម្រាប់គាត់។
ថ្លែងទៅកាន់ Sky Sports នៅមុនការប្រកួត Premier League រវាងតោខៀវ Chelsea ទល់នឹង Sheffield United នៅថ្ងៃសៅរ៍សប្ដាហ៍នេះ Caicedo បាននិយាយថា គាត់ចូលចិត្តមើលកីឡាករសញ្ជាតិបារាំងទាំង 2 រូបនេះលេង។ កីឡាករសញ្ជាតិអេក្វាឌ័ររូបនេះបានលើកឡើងថា៖ “N’Golo Kante និង Paul Pogba គឺជាកីឡាករបាល់ទាត់ដែលជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំចូលចិត្តមើលពួកគេ”។
Caicedo បានបន្ថែមទៀតថា៖ “ជួបជាមួយ N’Golo Kante វាពិតអស្ចារ្យណាស់។ ពេលខ្ញុំនៅ Brighton… ក្រោយការប្រកួត ខ្ញុំរត់ត្រង់ទៅកាន់ Kante ដើម្បីសុំដូរអាវជាមួយគាត់។ គាត់មានចិត្តល្អចំពោះខ្ញុំ។ វាជាពេលវេលាដែលមិនគួរឲ្យជឿសម្រាប់ខ្ញុំ ដោយសារតែខ្ញុំបានជួប Idol របស់ខ្ញុំ។ វាដូចគ្នាជាមួយ Paul Pogba ហើយខ្ញុំបានប្តូរអាវជាមួយគាត់។ ខ្ញុំបានយកអាវនោះត្រឡប់ទៅអេក្វាឌ័រ។ អាវរបស់ពួកគេពិតជាពិសេសសម្រាប់ខ្ញុំ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក