បាល់ទាត់អន្តរជាតិ
Brighton ច្រានចោលសំណើរ 80 លានផោន របស់ Chelsea ដែលចង់បាន Moises Caicedo
ក្លឹប Brighton ត្រូវបានគេរាយការណ៍កាលពីពេលថ្មីៗនេះថា បានច្រានចោលសំណើរជាទឹកប្រាក់ 80 លានផោនពីក្លឹបតោខៀវ Chelsea ដែលចង់បានខ្សែបម្រើ Moises Caicedo។ ដោយឡែកគេបានដឹងថា គិតមកទល់នឹងពេលនេះ តោខៀវបានធ្វើការដេញថ្លៃចំនួន 4 លើកមកហើយ ប៉ុន្តែជាលទ្ធផលត្រូវបានបដិសេធ។
Brighton មិនមែនមិនចង់លក់កីឡាករវ័យ 21 ឆ្នាំរូបនេះនោះទេ ប៉ុន្តែពួកគេចង់បានទឹកប្រាក់ច្រើនជាងនេះ ស្របពេលដែលទម្រង់លេងរបស់ Moises Caicedo កំពុងមានភាពលេចធ្លោរខ្លាំង ហើយត្រូវបានក្លឹបយក្សជាច្រើននៅ Premier League ចង់បាន។ ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ Moises Caicedo ត្រូវបានតោខៀវ Chelsea និង Arsenal ព្យាយាមដាក់សំណើរទិញយក តែត្រូវបានបដិសេធដោយក្លឹបបច្ចុប្បន្នរបស់គាត់។
យ៉ាងណាមិញ បច្ចុប្បន្ន Arsenal បានបោះបង់ការចង់បានខ្សែបម្រើរូបនេះហើយបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើ Declan Rice។ ផ្ទុយមកវិញ Chelsea មិនបោះបង់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការទិញ Caicedo នោះឡើយ ហើយបើយោងតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា តោខៀវបានដាក់សំណើរជាលើកទី 4 ដែលមានតម្លៃ 80 លានផោនដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះ។
ក្លឹប Brighton បានបដិសេធទឹកប្រាក់ដ៏ច្រើនមួយនេះ ខណៈដែលម្ចាស់ក្លឹបលោក Tony Bloom ត្រូវបានគេដឹងថា ចង់បានទឹកប្រាក់ច្រើនជាង 100 លានផោនពីការលក់ Caicedo ទៅឲ្យ Chelsea ដែលប្រហាក់ប្រហែលនឹងតម្លៃរបស់ខ្សែបម្រើ Declan Rice ដែលផ្ទេរពី West Ham United ទៅ Arsenal ជាទឹកប្រាក់ 105 លានផោនដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal