បាល់ទាត់អន្តរជាតិ
Luis Suarez ប្រាប់ពីមូលហេតុនៃការកកើត MSN នៅ Barcelona
ថ្មីៗនេះខ្សែប្រយុទ្ធឆ្នើម Luis Suarez បានរំលឹកពីការចងចាំពេលវេលាល្អៗរបស់គាត់នៅ Barcelona ដែលជាកន្លែងគាត់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យជាមួយ Lionel Messi និង Neymar ហើយត្រូវបានមជ្ឈដ្ឋានបាល់ទាត់ដាក់រហស្សនាមថា “MSN”។
យ៉ាងណាមិញ MSN ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធ 3 រូបល្អបំផុតក្នុងពិភពបាល់ទាត់ ខណៈដែលក្នុងអំឡុងពេលនោះពួកគេបានជួយ Barcelona ឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈានដល់របត់នៃដំណាក់កាលដ៏អស្ចារ្យបំផុតនៃប្រវត្តិសាស្ត្ររបស់ក្លឹប។ MSN បានជួយឲ្យ Barcelona បានឈ្នះពាន 3 ក្នុងមួយរដូវកាល នៃឆ្នាំ 2015 ផងដែរ។
រំលឹករឿងអតីតកាលពី MSN ខ្សែប្រយុទ្ធឆ្នើម Luis Suarez បាននិយាយថា៖ “Enrique ចង់ឲ្យ Messi លេងជាខ្សែប្រយុទ្ធកណ្ដាល ដោយសារគាត់ធ្លាប់កាន់កាប់តំណែងនោះកាលពីមុន ហើយ Neymar និងខ្ញុំនៅម្នាក់ម្ខាង ប៉ុន្តែគាត់មើលឃើញថា វាមិនដំណើរការទេ។ Messi បានប្រាប់ខ្ញុំថា អូ! បុរសមាឌធំ, ឯងឈរនៅជាខ្សែប្រយុទ្ធកណ្ដាល ហើយខ្ញុំនឹងលេងនៅខាងស្ដាំ ដើម្បីបើកច្រកផ្លូវសម្រាប់អ្នក។ នោះហើយ គឺជាការចាប់ផ្តើមនៃ MSN”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!