បាល់ទាត់អន្តរជាតិ
Dortmund ចាប់អារម្មណ៍ចង់បានខ្សែការពារស្លាប Fran Garcia
ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនទៅលើខ្សែការពារ Fran Garcia របស់ក្លឹបអធិរាជស Real Madrid។ កីឡាករវ័យ 24 ឆ្នាំរូបនេះ ទើបតែបានត្រឡប់មក Real Madrid វិញនៅដើមរដូវកាលនេះប៉ុណ្ណោះ បន្ទាប់ពីចំណាយពេល 3 ឆ្នាំដោយខ្ចីជើងនៅ Rayo Vallecano។
ទម្រង់លេងរបស់ Fran Garcia បានធ្វើឲ្យគាត់មានឱកាសក្នុងការត្រឡប់មក Bernabeu វិញ ហើយនៅរដូវកាលនេះគាត់បានបង្ហាញខ្លួនសម្រាប់ Real Madrid ចំនួន 15 ប្រកួតមកហើយ នៅគ្រប់ការប្រកួតប្រជែងទាំងអស់របស់ក្លឹប និងរួមចំណែក Assists បាន 4 ដង។
ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះមិនមែនជាកីឡាករដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឡើយ ខណៈដែល Ferland Mendy នៅតែជាជម្រើសដំបូងក្នុងតំបន់ខ្សែការពារស្លាបឆ្វេង ស្របពេលដែល Eduardo Camavinga កំពុងសម្រាកព្យាបាលរបួស។
ដោយឡែកថ្មីៗនេះ ក្លឹបយក្សរបស់អាឡឺម៉ង់ Borussia Dortmund មានគម្រោងចង់ខ្ចីជើង Fran Garcia ខណៈដែលកីឡាកររបស់ពួកគេ Ramy Bensebaini នឹងត្រូវចាកចេញទៅបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអាល់ហ្សេរីនៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations នៅខែមករាខាងមុខ ហើយធ្វើឲ្យពួកគេខ្វះជម្រើសខ្សែការពារឆ្វេង។ យ៉ាងណា Real Madrid មិនចង់ដាក់ Garcia ឲ្យខ្ចីជើងទៅណានោះទេ ដោយសារតែពួកគេមិនទុកចិត្តលើ Mendy ដែលតែងតែមានរបួសជាញឹកញាប់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!