បាល់ទាត់អន្តរជាតិ
Xavi ថា បើកីឡាកររូបនេះទៅលេងនៅ Inter Miami នោះនឹងធ្វើឲ្យ Messi សប្បាយចិត្ត
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ 43 ឆ្នាំលោក Xavi Hernandez របស់ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ចេញមតិលើព័ត៌មានអំពីពាក្យចចាមអារ៉ាមដែលពាក់ព័ន្ធនឹងការផ្ទេររបស់ Luis Suarez ទៅកាន់ក្លឹប Inter Miami ដោយអះអាងថា ប្រសិនបើរឿងនោះកើតឡើងមែនពិតជាល្អបំផុត។
យោងតាមសម្ដីដែលបានដកស្រង់ដោយកាសែត Marca លោក Xavi Hernandez បាននិយាយថា៖ “Suarez ផ្លាស់ទៅ Inter Miami? Luis Suarez និង Messi ជាមិត្តនឹងគ្នា ពួកគេនឹងសប្បាយចិត្តដែលបានជួបគ្នាម្តងទៀត។ ប្រសិនបើវាកើតឡើង នឹងធ្វើឲ្យមានអតីតកីឡាករ Barcelona ជាច្រើននៅក្នុងក្រុមជាមួយគ្នា”។
យ៉ាងណាមិញ មុននេះបន្តិចកាសែត The Athletic បានរាយការណ៍ថា ខ្សែប្រយុទ្ធ Luis Suarez នឹងចុះហត្ថលេខាលើកុងត្រារយៈពេលមួយឆ្នាំជាមួយក្លឹប Inter Miami នៅក្នុងពេលឆាប់ៗនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ទើបនឹងផុតកុងត្រាជាមួយក្លឹបប្រេស៊ីល Gremio បន្ទាប់ពីគាត់បានលេងឲ្យក្លឹបមួយនេះ 52 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 17 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or