បាល់ទាត់អន្តរជាតិ
មុនប៉ះជាមួយ Aston Villa គ្រូ Chelsea បញ្ជាក់ថា កីឡាកររបស់ខ្លួន 6 នាក់ កំពុងមានរបួស
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានផ្តល់ព័ត៌មាននៃការអាប់ដេតថ្មីៗចុងក្រោយអំពីរបួសកីឡាកររបស់គាត់ ដែលមានយ៉ាងហោចណាស់ចំនួន 6 នាក់ ហើយកីឡាករទាំងនោះ អាចនឹងអវត្តមាននៅក្នុងការប្រកួតទល់នឹង Aston Villa ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
ខណៈដែលស្ថានភាពកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 14 នៃតារាងលីគកំពូលរបស់អង់គ្លេស តោខៀវ Chelsea កំពុងសម្លឹងមើល ការឈ្នះឲ្យបានទៅលើក្រុមភ្ញៀវដែលដឹកនាំដោយលោក Unai Emery។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់ Aston Villa មិនអាចឲ្យ Chelsea ទទួលបាន 3 ពិន្ទុពីពួកគេងាយៗឡើយ។
ស្របពេលដែលមានទម្រង់លេងមិនសូវល្អនោះ Chelsea បានជួបបញ្ហាដោយកីឡាករសំខាន់ៗជាច្រើនរងរបួស។ ថ្វីត្បិតតែមិនទាន់ច្បាស់ 100 ភាគរយថា កីឡាករដែលរបួស និងទើបជាសះស្បើយមួយចំនួន អាចចូលលេងបានរឺអត់ក៏ដោយ ពេលនេះ Mauricio Pochettino បានប្រាប់ឈ្មោះកីឡាករ 6 នាក់ដែលស្ថិតក្នុងស្ថានភាពរបួសដូចជា៖ “Moises Caicedo, Noni Madueke, Armando Broja, Benoit Badiashile និង Reece James”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ