បាល់ទាត់អន្តរជាតិ
Birmingham City ប្រកាសបណ្ដេញ Wayne Rooney ចេញពីតំណែង ក្រោយដឹកនាំបាន 15 ប្រកួត
ក្លឹប Birmingham City បានប្រកាសបញ្ជាក់ថា គ្រូបង្វឹក Wayne Rooney ត្រូវបានបណ្តេញចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមមិនបានជោគជ័យត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញ បុរសវ័យ 38 ឆ្នាំរូបនេះទើបតែចូលកាន់តំណែងនៅ St Andrew’s កាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2023 ដោយជំនួសកន្លែងរបស់អតីតគ្រូបង្វឹកលោក John Eustace។
បើទោះបីយ៉ាងណាក៏ដោយ Wayne Rooney មិនមែនជាអ្នកជំនួសតំណែងដ៏ល្អនោះទេ ព្រោះ Birmingham City បានចាប់ផ្ដើមរដូវកាលថ្មីរបស់ពួកគេដោយភាពវិជ្ជមាន ប៉ុន្តែក្រោយការមកដល់របស់ Wayne Rooney ក្រុមបានធ្លាក់ទម្រង់លេងជាលំដាប់ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 20 ក្នុងតារាង Championship។
ការបរាជ័យក្នុងលទ្ធផល 3-0 នៅថ្ងៃចូលឆ្នាំសកល ក្នុងទឹកដីក្រុមម្ចាស់ផ្ទះ Leeds United គឺជាការដឹកនាំប្រកួតចុងក្រោយរបស់ Rooney ស្របពេលដែលក្លឹបកំពុងស្ថិតក្បែរតំបន់ត្រូវកាត់ចោល។ Rooney បានក្លាយជាគ្រូបង្វឹកពេញសិទ្ធិដែលដឹកនាំក្រុមរយៈពេលខ្លីបំផុតទី 2 ក្នុងប្រវត្តិសាស្ត្ររបស់ Birmingham បន្ទាប់ពីអតីតគ្រូចាស់ Harry Redknapp ដែលធ្លាប់ដឹកនាំបាន 13 ប្រកួតក្នុងឆ្នាំ 2017 ហើយក៏ត្រូវក្លឹបបណ្ដេញចេញបែបនេះដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa