បាល់ទាត់អន្តរជាតិ
PSG នឹងនាំយក Darwin Nunez មកជំនួសតំណែងរបស់ Kylian Mbappe
ក្លឹបយក្សបារាំង Paris Saint-Germain បានត្រៀមរួចរាល់ហើយ សម្រាប់អ្វីៗគ្រប់យ៉ាងដែលនឹងកើតឡើង ជាពិសេសគឺការបាត់បង់ Kylian Mbappe ដែលនឹងចាកចេញពីក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។
PSG បានកំពុងស្វែងរកខ្សែប្រយុទ្ធដែលមុតស្រួចម្នាក់ ហើយកីឡាករ Darwin Nunez របស់ Benfica គឺជាជម្រើសដំបូងបង្អស់ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានក្លឹប។ សម្រាប់ថវិកានៃការផ្ទេរដែល Benfica ចង់បាន ប្រហែលមិនមែនជាឧបសគ្គអ្វីឡើយសម្រាប់ក្លឹបអ្នកមានដូចជា PSG នោះ។
Darwin Nunez ស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ Primeira Liga (លីគកំពូលប្រទេស ព័រទុយហ្គាល់) ជាមួយនឹងគ្រាប់បាល់ 26 គ្រាប់។
Nunez ជាខ្សែប្រយុទ្ធដែលលេចធ្លោរបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏កំពុងធ្វើឲ្យក្លឹបជាច្រើននៅតំបន់អឺរ៉ុបដូចជា Barcelona, Atletico Madrid, Manchester United និង PSG មានការចាប់អារម្មណ៍ខ្លាំងលើគាត់ផងដែរ។
ទោះបីជាលក្ខខណ្ឌទិញផ្ដាច់កុងត្រារបស់ Darwin Nunez មានតម្លៃរហូតដល់ 150 លានអឺរ៉ូក៏ដោយ ប៉ុន្តែយោងតាមរបាយការណ៍ពី MARCA បានឲ្យដឹងថា Benfica នឹងអាចចរចាយល់ព្រមបញ្ចុះតម្លៃបានខ្លះ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!