បាល់ទាត់អន្តរជាតិ
Anthony Martial បដិសេធមិនចាកចេញពី Man United
ខ្សែប្រយុទ្ធ Anthony Martial ត្រូវបានគេរាយការណ៍ថា មិនចាប់អារម្មណ៍ក្នុងការចាកចេញពីក្លឹបរបស់ខ្លួន Manchester United ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាខែមករានេះទេ ហើយគាត់បានច្រានចោលការចាប់អារម្មណ៍ពីក្លឹបផ្សេងៗទាំងអស់ដែលចង់បានគាត់ផងដែរ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះនៅ Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ពាក់កណ្ដាលឆ្នាំនេះ ហើយបិសាចក្រហមបានបដិសេធជម្រើសក្នុងការបន្តកុងត្រាថ្មីបន្ថែមរយៈពេល 12 ខែទៀតសម្រាប់គាត់។ ដូច្នេះហើយ Anthony Martial នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលចប់រដូវកាលនេះ។
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេជឿថា បានបើកចំហសម្រាប់ការលក់ Anthony Martial ហើយបើយោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លឹប Fenerbahce, Marseille និងក្លឹបមកពី Saudi Pro League ក៏ចង់បានខ្សែប្រយុទ្ធកណ្ដាលរូបនេះដែរ។
ប្រសិនបើ Anthony Martial ចាកចេញនៅដើមឆ្នាំនេះ បិសាចក្រហមនឹងអាចចំណេញផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងទទួលបានប្រាក់ចំណូលពីការលក់គាត់ ក្នុងនាមជាកីឡាករដែលមិនទាន់ផុតកុងត្រាជាមួយក្លឹប។ ទោះជាយ៉ាងណា កីឡាករវ័យ 28 ឆ្នាំរូបនេះមិនចាកចេញឡើយ ហើយបន្តនៅរហូតផុតកុងត្រាជាមួយក្លឹបតែម្ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa