បាល់ទាត់អន្តរជាតិ
Anthony Martial គ្រោងចាកចេញពីបិសាចក្រហម ហើយចូលរួមជាមួយក្លឹបយក្សមួយរបស់អ៊ីតាលី
ខ្សែប្រយុទ្ធឆ្នើម Anthony Martial គ្រោងនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន និងចូលរួមជាមួយក្លឹប Inter Milan ដែលស្ថិតនៅលីគកំពូលនៃប្រទេសអ៊ីតាលី (នេះបើយោងតាមការចុះផ្សាយរបស់ La Gazzetta dello Sport)។
យ៉ាងណាមិញ កុងត្រារបស់កីឡាករសញ្ជាតិបារាំងរូបនេះ ជាមួយ Manchester United នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ហើយទាំងក្លឹប និងកីឡាករក៏មិនមានគម្រោងព្រមព្រៀងគ្នាដើម្បីបន្តកុងត្រាថ្មីដែរ។ មានពាក្យចចាមអារ៉ាមមួយចំនួន បង្ហាញអំពីការចាប់អារម្មណ៍លើ Anthony Martial ពីសំណាក់ក្លឹបនៅអារ៉ាប៊ីសាអូឌីតផងដែរ។
គួររំលឹកផងដែរថា Martial បានចូលរួមជាមួយ Manchester United ដោយផ្ទេរពីក្លឹប Monaco នៅរដូវក្តៅឆ្នាំ 2014 ជាមួយនឹងតម្លៃផ្ទេរ 60 លានអឺរ៉ូ។ គិតចាប់តាំងពីពេលនោះមក កីឡាករវ័យ 28 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីសរុបបាន 90 គ្រាប់ ក្នុងការបង្ហាញខ្លួន 317 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ