បាល់ទាត់អន្តរជាតិ
Roma ប្រកាសបេក្ខភាពគ្រូបង្វឹកថ្មី ជំនួសតំណែងរបស់ Jose Mourinho
ក្លឹប AS Roma បានប្រកាសបញ្ជាក់ពីការតែងតាំងអតីតកាពីតែនក្រុម និងកីឡាករឆ្នើមមួយរូបក្នុងពិភពបាល់ទាត់គឺ Daniele de Rossi ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីបានបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីពេលព្រឹកថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅនេះ។
យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho បានដឹកនាំក្រុមដោយចាប់ផ្តើមយុទ្ធការរដូវកាលនេះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងក្របខណ្ឌ Serie A ដោយកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ 9 បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបទាំង 20 ប្រកួត។
មុនពេលដែល AS Roma ប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មីលោក De Rossi គេបានរាយការណ៍ថា ពួកគេបានទាក់ទងទៅអតីតគ្រូបង្វឹករបស់ Inter Milan និង Juventus គឺលោក Antonio Conte ប៉ុន្តែត្រូវបានបរាជ័យ។ ជាចុងក្រោយ ពួកគេបានសម្រេចចិត្តនាំយកវីរបុរសរបស់ក្លឹប Daniele de Rossi មកដឹកនាំបន្ត ខណៈដែលបុរសវ័យ 40 ឆ្នាំរូបនេះ មានបទពិសោធន៍ធ្វើជាគ្រូបង្វឹករបស់ក្លឹប SPAL ត្រឹមតែ 1 រដូវកាលប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or